ភ្នំពេញ ៖ ម៉ូតូពីរគ្រឿង ទី១ម៉ាក ស្មាសវី ពណ៌ស នឹងមួយគ្រឿងទៀត ម៉ាកវ៉េវ ពណ៌ខ្មៅ ត្រូវរងការខូចខាត យ៉ាងដំណំ និងមនុស្ស ២ នាក់ត្រូវរងរបួស ដោយសា រថយន្តឡិចស៊ីស ៤៧០មួយគ្រឿង បើកបរដោយ បុរសស្រវឹង ស្រាម្នាក់ក្នុងល្បឿនលឿនជ្រុលបុកយ៉ាងពេញទំហឹង ដោយរថយន្តបង្កអូសម៉ូតូវ៉េវជាង ៣០ ម៉ែត្រ ។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងកាល ពីវេលាម៉ោង ២២ និង២០នាទី យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ ៤៣២ កែងផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន។
យោងតាមសេចក្តី រាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រី២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេជិះម៉ូតូ ២គ្រឿង ១គ្រឿងម៉ាកស្មាស់វី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BB-6320 និង១គ្រឿងទៀត ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-0709 ធ្វើដំណើរតាម បណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច ភ្លើងស្តុបទួលទំពូង កែងផ្លូវលេខ១៦៣ ក៏ត្រូវរថយន្តឡិចស៊ីស 470 ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-5709 ដែលកំពុងធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវលេខ១៦៣ បុកម៉ូតូទាំង ២គ្រឿង ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យ ស្រ្តីម្ចាស់ម៉ូតូស្មាសវី ត្រូវរងរបួសម្ខាង នឹងម៉ូតូត្រូវខូចខាត  ហើយរថយន្តបង្កបានបន្ថែម ល្បឿនទៅមុខ ដោយបានអូសម៉ូតូវ៉េវជាង ៣០ម៉ែត្រ ពីចំណុចកើតហេតុ រហូតមកដល់ចំណុច ជិតផ្សារទួលទំពូង  ទើបមានរថយន្តហាយឡេនឌ័រ ពណ៌ខ្មៅ ១គ្រឿង បើកមកស្ទាក់ រថយន្តបង្កហេតុទៅមុខលែងរួច បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រជាពលរដ្ឋ ជាច្រើននាក់ ចូលមករោមមើលគ្រោះថ្នាក់នេះ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវ រថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូទាំង ២គ្រឿង របស់ជនរងគ្រោះ សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ហើយគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរ រថយន្តឡិចស៊ីស ៤៧០ស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំងពេក ព្រោះទំនងការស្លៀកពាក់ របស់អ្នករួមដំណើរ ក្នុងរថយន្តទើបតែចេញ មកពីមង្គលការគេ ហើយមើលទៅ ៕
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top