រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះកញ្ញា ព្រីម លីហ្សា មិនសូវមានសកម្មភាពសម្តែងយ៉ាងណាក្តី ប៉ុន្តែបែរជាធ្វើឲ្យមហាជនចាប់អារម្មណ៍ពីជីវិតឯកជនរបស់នាង ដែលមានភាពហឺហា នាំឲ្យមានការលើកឡើងថា មិនមានប្រុសណាហ៊ានចែចូវកូនស្រីឡើយ ដោយសារ កាលីបខ្ពស់ពេក ។ ផ្ទុយទៅវិញកាលពីពេលថ្មីៗនេះ ម្តាយនាងបង្ហើបឲ្យដឹងថា ព្រីម លីហ្សា កំពុងមានបុរសនៅ អាមេរិកទាក់ទងចង់ចូលស្តីដណ្តឹងនាង ប៉ុន្តែនាងនៅមិនទាន់សម្រេចចិត្ត ។
តារាសម្តែងស្រីវ័យក្មេង សាច់សដូចពងមាន់បក ដែលតែងបង្ហាញដើមទ្រូងទ្រលុក ទ្រលន់នោះ ត្រូវបានទស្សនិកជនដាក់ងារថា ជាតារាដែលនិយមប្រើប្រាស់សម្ភារៈទំនើបៗ នាង ព្រីម លីហ្សា មួយរយៈចុងក្រោយនេះ គេមិនសូវឃើញវត្តមាននាងបង្ហាញសកម្មភាពក្នុងខ្សែភាពយន្តនោះទេ ក្រៅតែពីចេញទៅបង្ហាញមុខម្តងម្កាលក្នុងវេទិកាបង្ហាញម៉ូដនៅ ក្រៅ ប្រទេស ជាមួយនឹងសម្លៀកបំពាក់ថ្លៃៗខ្ទង់ពាន់ដុល្លារ ។
ទន្ទឹមនឹងនេះក៏មានលេចឮព័ត៌មានថា នាងកំពុងត្រូវបានបុរសជាច្រើនតាមសុំស្នេហ៍ មានទាំងអ្នករស់នៅក្នុងស្រុក និងក្រៅស្រុក។ ចំណុចនេះនាងក៏ទទួលស្គាល់ផងដែរថា ពិតជាមានបុរសតាមស្រលាញ់ច្រើនពិតមែន ។ មិនតែប៉ុណ្ណោះថ្មីៗនេះ នាងក៏កំពុងមានបុរសម្នាក់រស់នៅអាមេរិកតាមស្រឡាញ់ ដែលទើបមានវ័យប្រហែលជាង៣០ឆ្នាំប៉ុណ្ណោះ ។ កញ្ញា ព្រីម លីហ្សា បន្តថា បុរសម្នាក់នោះបានតាមលួចស្រលាញ់ នាងជាងមួយឆ្នាំមក ហើយ គេពិតជាចង់បាននាងធ្វើជាគូគ្រងទៅថ្ងៃអនាគតពិតមែន ។
គួរបញ្ជាក់ថា ចំពោះរឿងស្នេហា លីហ្សា មិនទាន់គិតគូរនោះទេ តែបើដល់វេលាមែននោះ ក៏មានការប្រយ័ត្នប្រយ៉ែងផងដែរ ។ ព្រោះមិនចង់មៀបទុក្ខក្រោយពេលក្លាយជា ប្តីប្រពន្ធ ។ ហើយម្យ៉ាងទៀតក៏ខ្លាចរអារផងដែរ បុរសប្តី គេ នាងមិនទាក់ទងទេ ៕

ប្រភពៈ វាលឥន្ទ្រី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !