ភ្នំពេញ៖ អតីតតារាចម្រៀង ធ្លាប់មានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីគួរសម នៅផលិតកម្ម M កញ្ញា អេន ជី បន្ទាប់ពីបានរើបង្វេច ដើរចេញពីផលិតកម្មចាស់ ផ្តាស់មកចូល ទ្រនំថ្មីល្បីឈ្មោះ សាន់ដេ អស់មួយសន្ទុះ ធំក៏ពិតមែន ប៉ុន្តែបើមើលទៅលើ សន្ទុះនៃការលេចធ្លោ គឺពុំទាន់មាន នៅឡើយទេ។
ប្រភពពីមជ្ឈដានខាងក្រៅ បាននាំគ្នានិយាយថា ចាប់តាំងពី អេនជី ដើរចេញពីផលិតកម្មចាស់ (M) ហើយមកចូលជ្រកកោណ ជាមួយផលិតកម្ម សាន់ដេ រហូតមកដល់ពេលនេះ គេនៅពុំទាន់ឃើញ មានសកម្មភាព អ្វីកម្រើក គួរឱ្យចាប់អារម្មណ៍ បន្តិចសោះ។ ខណៈដែលមិនទាន់មាន បទចម្រៀងណាមួយ ដែលធ្វើឲ្យទស្សនិកជន ដាក់ការចាប់ អារម្មណ៍ឡើយ។
ដោយឡែកក្រុមអ្នកតាមដាន រឿងរ៉ាវ របស់តារាយុវវ័យល្បីៗ ក៏បានលើកឡើងថា អតីតតារាចម្រៀង ធ្លាប់លេចធ្លោ នៅផលិតកម្ម M នាង អេនជី ក្រោយពីចាកចេញពី ទ្រនំចាស់ ហើយមកជ្រោក ក្រោមទ្រនំថ្មី សាន់ដេ ជាផលិតកម្ម ល្បីយ៉ាងណាក្តី ប៉ុន្តែពេលនេះ នាងនៅពុំទាន់ ស្តារប្រជាប្រិយភាព បានមកវិញ នៅឡើយទេ ខណៈដែលតារា រួមទ្រនំឯទៀត កំពុងតែទទួល បានការគាំទ្រពីមហាជន យ៉ាងច្រើនក្រាសក្រែល។
អ្វីដែលសំខាន់ជាងនេះ ទៅទៀត គឺកញ្ញា អេនជី ក៏ត្រូវជួបប្រឈមនូវ រនាំងឧបសគ្គមួយទៀត គឺការប្រឈមមុខនឹងការ ប្រកួតប្រជែង ដណ្ដើមកេរ្តិ៍ឈ្មោះ ព្រោះថាសព្វថ្ងៃនេះ នៅក្នុងផលិតកម្ម សាន់ដេ គឺមានតារាចម្រៀងស្រីល្បីៗ ជាច្រើន ដូចជា កញ្ញា សុខ ពិសី កញ្ញា អ៊ីវ៉ា កញ្ញា ខេមរៈ ស្រីពៅ ហើយថ្មីៗនេះ ក៏មានវត្តមានតារាស្រី ចំណូលថ្មីធ្លាប់មាន ប្រជាប្រិតភាព អ្នកនាង សុខ ស្រីនាង ចូលទៅជ្រក ក្រោមដំបូលមួយនេះ ផងដែរ។
យ៉ាងណាក្តី ទស្សនិកជនគ្រប់មជ្ឈដ្ឋាន នឹងរង់ចាំមើលថា តើកញ្ញា អេនជី នឹងទទួលប្រជាប្រិយភាព ព្រមទាំងកេរ្តិ៍ឈ្មោះ កម្រិតណាមកវិញ ? មួយវិញទៀតតើ អេនជី អាចមានយុទ្ធសាស្រ្តអ្វី ដើម្បីស្តារកេរ្តិ៍ឈ្មោះ និង ការគាំទ្រឲ្យបាន មកវិញដូចដើមនោះ?
ប្រភពៈ LookingToday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !





