ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា ស្ត្រី​ជនជាតិ​អូស្ត្រាលី​ដែល​រស់នៅ​ក្នុង​ក្រុង ស៊ីដ​នី ត្រូវបាន​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​រយៈពេល ១៦​ឆ្នាំ ពី​បទ​សំលាប់​កូនស្រី​បង្កើត​របស់​ខ្លួន​ដែល​មាន​អាយុ ៦​ឆ្នាំ​។​
 
​ជនជាប់ចោទ​មានឈ្មោះ​ថា Kristi Abrahams អាយុ ៣០​ឆ្នាំ ត្រូវបាន​កាត់ទោស​ដោយ​តុលាការ​កំពូល​នៅក្នុង​ទីក្រុង ស៊ីដ​នី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពី​បទ​សំលាប់​កូនស្រី​ដែល​មានឈ្មោះ​ថា Kiesha កាលពី​ឆ្នាំ ២០១០​។​
សារពត៌មាន ABC បាន​រាយការណ៍​ថា សាកសព​របស់ Kiesha ត្រូវបាន​គេ​រកឃើញ​នៅក្នុង bushland ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង ស៊ីដ​នី​នៅ​ដើមឆ្នាំ ២០១១​។ ៨​ខែ​ក្រោយ​មក សាកសព​របស់​នាង​ត្រូវបាន​រាយការណ៍​ថា​បាន​បាត់​។​
បន្ទាប់​ពី Kiesha ស្លាប់ Abraham និង​ដៃគូរ​របស់ Abraham មានឈ្មោះ​ថា Robert Smith បាន​ទុក​សាកសព​របស់ Kiesha នៅក្នុង​វ៉ា​លី​មួយ​អស់​រយៈពេល ៣​ថ្ងៃ មុន​យកទៅ​បោះចោល​។ Smith ត្រូវ​ជាប់គុក​រយៈពេល ១២​ឆ្នាំ ដែល​គាត់​មាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការស្លាប់​របស់ Kiesha៕
ប្រភពៈ News4kh


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top