តារាវិទូមានលទ្ធភាពជាលើកដំបូងដើម្បីកំណត់ពណ៌របស់ភពមួយនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ជាយក្សឧស្ម័នពណ៌ខៀវ ដែលស្ថិតនៅចម្ងាយ៣៧៨លានម៉ៃ។ ដោយប្រើកែវយឹត Hubble Space ក្រុមអន្តរជាតិមួយក្រុមបាននិយាយថា ភពនេះ គេស្គាល់ថា ជាភព HD189733b គឺដូចចំណុចពណ៌ខៀវមួយប្រសិនបើគេមិនភពនេះនៅជិត។
លោកហ្វ្រេដេរិក ប៉ុង នៃសាកលវិទ្យាល័យ Exeter នៅប្រទេសអង់គ្លេសបាននិយាយ កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដាថា ការពិនិត្យវាស់មើលពណ៌របស់ភពនេះគឺជាការពិតជាក់ស្ដែងជាលើកដំបូង យើងមិនដែលមានលទ្ធភាពដូច្នេះទេ កាលពីមុន ជាមួយនឹងភពមួយដែលស្ថិតនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង។
នៅពេលដែលផែនដីមើលឃើញមានពណ៌ខៀវពីលំហអាកាសនោះ គឺដោយសារមហាសមុទ្ររបស់វា ហើយយពួកតារាវិទូបាននិយាយថា ពណ៌របស់ភពត្រូវបានបង្កើតឡើងដោយបរិយាកាសចុះអ័ភ្រកួចវក់វី និងចំណែកកូនល្អិតៗនៃស៊ីលីខេត ដែលបានបាចសាចឲ្យមានពន្លឺពណ៌ខៀវ។
រកឃើញនៅក្នុងឆ្នាំ២០០៥ ភពនេះគឺជារបស់ភពថ្នាក់ឧស្ម័នយក្សមួយដែលគេហៅថា «hot Japiter» ដែលធ្វើដំណើរតាមគន្លងតារាវិថី នៅជិតតារាទាំងឡាយមួយរបស់ខ្លួន។ នៅពេលថ្ងៃវាមានសីតណ្ហភាពប្រហែល១,០០០អង្សា Celsius ហើយកំដៅរបស់វាបណ្ដាលឲ្យដុំថ្មរលាយបាន ហើយកញ្ចក់កែវបែករលាយក្លាយទៅដូចជាទឹកភ្លៀង៕
ប្រភព កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
