ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក កោ វណ្ឌី ជាប្រធានក្រុមប្រឹក្សានិងតំណាងអយ្យការលោកស្រី ស៊ឺ វណ្ណីបានប្រកាសាលក្រមកំបាំងមុខជនជាប់ចោទក្នុងសំណុំរឿងទី២ របស់នាងនាងជួន ចាន់រតនា ហៅក្អយដែល ឆបោកយករថយន្ដម៉ាកហាយ ឡេនឌ័រ១គ្រឿងទៀត ។ ក្នុងសាលក្រមនោះបានប្រកាសឲ្យ ជនជាប់ចោទឈ្មោះ ជួនចាន់រតនាហៅ ក្អយជាប់ពន្ធនាគារចំនួន៤ឆ្នាំហើយពិន័យជាប្រាក់ចំនួន៣លានរៀលដាក់ ចូលថវិការរដ្ឋបង្គាប់ឲ្យសងទៅដើមបណ្ដឹង ចំនួន៧២០០ដុល្លារនិងចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។កន្លងមកសាលា ដំបូងរាជធានីភ្នំពេញធ្លាប់បាន ប្រកាសសាលក្រមម្តងរួចមកហើយចំពោះ ក្អយ ដោយ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំកន្លះ ស្របពេលដែលមានសេចក្ដី រាយការណ៍ថា នាងចង់ជួបជាមួយដើម បណ្ដឹងដើម្បីចរចាក្រៅច្បាប់ក្នុងពេល ដែលតុលាការចេញសាលក្រម គឺមាន ន័យថា តុលាការកំពុងស្វែងរកចាប់ខ្លួន យកទៅផ្ដន្ទាទោសតាមច្បាប់ ។
កន្លង ទៅក្អយធ្លាប់បាននិយាយថា នាង ចាត់ទុកទង្វើដែលប្រព្រឹត្ដកន្លងមកជា រឿងដែលគួរឱ្យសោកស្ដាយ ហើយវាជា រឿងជ្រុលជ្រួស ដែលនាំឱ្យជីវិតសិល្បៈ របស់នាងត្រូវខាតបង់ ។ នាងនិយាយថា “ការពិតនាងខ្ញុំពិតជាសោកស្ដាយខ្លាំង ណាស់ ព្រោះតែជ្រុលមួយពេល ស្ទើរតែ រកផ្លូវដើរគ្មាន ពិសេសអាជីពសិល្បៈ របស់ខ្ញុំ ដែលប្រឹងតស៊ូតាំងពីជំនាន់ ដំបូងក៏ត្រូវបាត់បង់ ” ។
សំណុំ រឿងទី១ត្រូវបានសាលាដំបូង រាជធានីភ្នំពេញប្រកាសសាលក្រមកំបាំង នាងជួន ចាត់រតនា ហៅក្អយ កាលពី ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដោយដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ៦ខែ គិតពីថ្ងៃចាប់ខ្លួន និងបុរសឈ្មោះលីវ រ៉ាម៉ូ ជាប់ពន្ធនាគារ២ឆ្នាំពីបទឆបោក និង ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ។ សាលក្រមនេះបានធ្វើឡើងដោយចៅ ក្រម ស៊ិន វិសាល ។
របាយ ការណ៍នគរបាលបានឱ្យដឹងថា ក្អយ និងឈ្មោះលីវ រ៉ាម៉ូ បានយករថយន្ដ អ្នកដទៃទៅដាក់បញ្ចាំដើម្បីយកប្រាក់ទៅ លេងល្បែងស៊ីសង ហើយនៅពេលទាល់ ច្រកក៏បានគេចវេះមិនព្រមចេញមុខ ដោះស្រាយជាមួយម្ចាស់ទ្រព្យនោះទេ ទើបមានការប្ដឹងផ្ដល់ ។ បើទោះជាយ៉ាង ណាក៏ដោយ ទាំងនាងក្អយ និងឈ្មោះលីវ រ៉ាម៉ូ ដែលអ្នកខ្លះថាជាប្ដី និងអ្នកខ្លះថាជា ប្រុសស្នេហ៍ បើទោះបីជាមានបណ្ដឹងជុំ ខ្លួនយ៉ាងណា ក៏គ្មានសមត្ថកិច្ចណាចាប់ ខ្លួននោះឡើយ ហើយរហូតមកដល់ពេល នេះបើទោះបីជាមានដីកាចេញឱ្យចាប់ ខ្លួនយកទៅឃុំឃាំងក៏ដោយ ក៏គេមិន រំពឹងថា អ្នកទាំង២អាចនឹងជាប់គុកនោះដែរ ។
គួរ បញ្ជាក់ដែរថា សំណុំរឿងដែល លោកចៅក្រមចេញសាលក្រមដាក់គុក នាងក្អយ និងឈ្មោះលីវ រ៉ាម៉ូ គឺមាន បណ្ដឹង២រួមគ្នា ដែលដើមបណ្ដឹងទី១គឺ ឈ្មោះ ទៀង គង់ និងបណ្ដឹងទី២ឈ្មោះហ៊ី ប៉េងគ្រី ។ ដើមបណ្ដឹងទី១បានចោទ ប្រកាន់នាងក្អយថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ បានជួលរថយន្ដរបស់គាត់១ គ្រឿងម៉ាកឡិចស៊ីស RX-300 សម្រាប់ ជិះផ្ទាល់ខ្លួន និងបានធ្វើកិច្ចសន្យារយៈ ពេល៤ខែ ។ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១ នាងក្អយ រួមគំនិតជាមួយឈ្មោះ លីវ រ៉ាម៉ូ បានយករថយន្ដនោះទៅបញ្ចាំ ក្នុងតម្លៃ៨ពាន់ដុល្លារ ។
ចំណែក ដើមបណ្ដឹងទី២ ក៏បានឱ្យដឹង ដែរថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១០ នាងក្អយ និងលីវ រ៉ាម៉ូ បានទៅ ជួលរថយន្ដ១គ្រឿងម៉ាកហាយឡេនឌ័រ ពីឈ្មោះហ៊ី ប៉េងគ្រី ដែលបានចេញមូល ប្បទានបត្រដែលមានទឹកប្រាក់១៥.៤៥០ ដុល្លារតម្កល់ទុកឱ្យម្ចាស់រថយន្ដជឿទុក ចិត្ដ ប៉ុន្ដែមូលប្បទានបត្រនោះគ្មានសាច់ ប្រាក់ទេ ។ ករណីជួលរថយន្ដយកទៅ បញ្ចាំនេះ នឹងត្រូវប្រកាសសាលក្រម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ដូច ទៅនឹងសំណុំរឿងទី១នោះដែរ ។
សរុប មកជីវិតសិល្បៈរបស់នាងក្អយ អាចនឹងត្រូវបញ្ចប់ ព្រោះនាងបានឆបោក រថយន្ដរបស់គេស៊ីដាច់អស់ជាង១០ គ្រឿង ដែលក្នុងនោះមានបណ្ដឹងតែ២ ប៉ុណ្ណោះដែលបានដាក់ចូលដល់សាលា ដំបូងរាជធានី ។ បើតាមច្បាប់សមត្ថ កិច្ចនគរបាលជួបមុខនាងក្អយកន្លែងណា ត្រូវចាប់យកមកញាត់គុកពេលនោះ ភ្លាមតែម្ដង ។ ប៉ុន្ដែគេមិនរំពឹងថា ក្រោយ ពេលតុលាការចេញសាលក្រមទី២នៅ ថ្ងៃទី២២ ខែកក្កដាខាងមុខ អាចនឹងត្រូវ ចាប់ខ្លួននាងក្អយយកទៅដាក់គុកបាន នោះឡើយ ។ រឿងចាប់នាងក្អយ យកទៅដាក់គុក មិនបាននេះ សូម្បីតែមន្ដ្រីតុលាការក៏ មិនដឹងដែរ ៕
ប្រភពព័ត៌មានពី៖ នគរវត្ត
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !