ភ្នំពេញ: លោក សម រង្ស៊ី បានប្រកាសជាផ្លូវការថា នឹងវិលមកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣។
លោក សម រង្ស៊ី បានឲ្យដឹងថា លោកនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ តាមជើងយន្តហោះ Thai Airways។
ការប្រកាសវិលត្រឡប់មកវិញនេះ បន្ទាប់ពី ទទួលបាន ព្រះរាជក្រឹត្យ លើកលែងទោស ពី ព្រះមហាក្សត្រ កាលពីថ្ងៃទី ១២ ខែកក្កដា បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ស្នើរសុំការលើកលែងទោស ឲ្យលោក សម រង្ស៊ី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣៕
ប្រភពៈ CEN
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
