ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ធ្វើអំពីឈើ ប្រកស័ង្កសី រសៀល ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៣ នេះ បានរងការឆាបឆេះ ស្ថិតនៅ សហគមអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែមិនទាន់ដឹងពីមូលហេតុ ដែលបណ្ដាលឱ្យ មានអគ្គិភ័យនេះ
នៅឡើយទេ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះទាំង២ខ្នងរបស់ប្រជាពលរដ្ឋ បានឆេះខ្ទេចតែម្តង ហើយរួមទាំងទ្រព្យសម្បត្តិ អស់គ្មានសល់ និងម៉ូតូអូស រឺម៉កមួយគ្រឿងផងដែរ។ ក្នុងនោះអគ្គិភ័យ បានបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសផងដែរ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពីមានអគ្គិភ័យកើត ឡើងភ្លាម កម្លាំងអន្ដរាគមន៍ពន្លត់ អគ្គិភ័យ របស់អង្គភាព ៧១១ នៃកងពលតូចលេខ ៧០ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ភ្លាមៗ ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !



