ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឃាត់ខ្លួន កាលពី វេលាម៉ោង ១២ថ្ងៃត្រង់ ទី១០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ យឹម សិដ្ឋ អាយុ១៨ឆ្នាំ ស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ និងជនសង្ស័យទី២មានឈ្មោះ ស៊ិន ហេង ហៅ ហ៊ីវ អាយុ១៨ឆ្នាំ រស់នៅផ្ទះលេខ ៥២៧សេ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ច បានដកហូតថ្នាំញៀន ចំនួន១១កញ្ចប់តូច និងថ្នាំញៀន ប្រភេទគ្រាប់ មួយចំនួនទៀត។ បើតាមសមត្ថកិច្ច មុនពេលចាប់ខ្លួន សមត្ថកិច្ច បានឃើញ ជនសង្ស័យទាំងពីរនាក់ ហើយមានការសង្ស័យ លុះឃាត់ខ្លួន និងធ្វើការឆែកឆេរ ទៅរកឃើញ ថ្នាំញៀន ទៅក្នុងកញ្ចប់បារី ។
បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
ប្រភព ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
