ភ្នំពេញ ៖ កម្មការិនី​​កាត់ដេរ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​សព​អណ្ដែត​ទឹកជ្រោះ​បាត់​ស្នេហ៍ បន្ទាប់ពី​បាត់​ខ្លួន រយះ​ពេល២ថ្ងៃ​រួចមក តាម​ការ​អះអាង​របស់​មិត្ត​ភក្តិ​នារី​រងគ្រោះ​ថា​នាង​អាច​លោតទឹក​សំ​លាប់​ខ្លួន ដោយសារ​មាន​វិបត្តិ​អ្វីមួយ ប៉ុន្តែ​មិន​មាន​អ្នកណា​ដឹង​ដោយសារ​វិបត្តិ​អ្វី​នោះ​ទេ។​ហេតុ​ការណ៍​ប្រទះ​ឃើញ​សព​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង៨ព្រឹក​ថ្ងៃទី​១៩ខែកក្កដា​ឆ្នាំ​២០១៣នៅក្នុង​ទឹកជ្រោះ​បាត់​ស្នេហ៍ ក្នុង​ក្រុម​ទី១៤​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។​
សព​នារី​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ យុន សុខ​ជា អាយុ២៥​ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​ជួល ក្រុម​ទី​ ១៤ សង្កាត់​ហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​លាជ ឃុំ​ព្រះ​ពន្លា​ស្រុក​កំពង់​រោ​រិ៍ ខេត្ត​ស្វាយ​រៀង ជា​កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ ស​ប្លេ​ន​ឌី​ដ ឆេន (SPLENID CHANCE) ហៅ​រោងចក្រ​ដំបូល​ក្រហម មាន​ទីតាំងនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​បើ​តាម​ឈ្មោះ ឈៀន វុត្ថា អាយុ២៣ឆ្នាំ​ ជា​មិត្ត​រួមការ​ងារ​បាន​ឱ្យ​ដឹង​ថា មុន​ថ្ងៃ​បាត់​ខ្លួន គឺ​នៅ​ល្ងាច​ថ្ងៃទី២៧​ខែកក្កដា​ឆ្នាំ២០១៣ នារី​រងគ្រោះ បាន​មក​លេង​និង​ហូបបាយ​នៅ​បន្ទប់​ជួល​របស់​នាង យប់​ឡើង​បាន​ដេក​ជាមួយ​នាង ដល់​ព្រឹក​ថ្ងៃទី​១៨ នារី​រងគ្រោះ​បាន​ភ្ញាក់​ពី​ដំណេក​មុន​មក​អង្គុយ​នៅ​មាត់ជ្រោះ​បាត់​ស្នេហ៍​មុន ហើយ​ក្រោយមក នាង​ក៏​មក​អង្គុយ​ជាមួយគ្នា​ដែរ​ ដោយ​មាន​ម្ចាស់ផ្ទះ​ម្នាក់ទៀត​ជជែក​គ្នា​លេង​ជា​ធម្មតា។​
ប្រភព​បន្ត​ថា ក្រោយមក​នាង​ដល់​ម៉ោង​ធ្វើការ​ក៏​បបួល​ស្ត្រី​រងគ្រោះ​ទៅ ធ្វើការ​ដែរ​តែ​ស្ត្រី​រង​គ្រោះ​ប្រាប់​ថាឱ្យ​នាង​ទៅ​មុន ក្រោយមក​ស្រាប់​បាត់​ខ្លួន​នាង​រហូត​ទើប​មាន​គេ​ប្រទះឃើញ​សព​អណ្ដែត​ទឹក​ជ្រោះ​បាត់​ស្នេហ៍​នេះ​តែម្តង។​តាម​រយះ បុរស​ឈ្មោះ ទុំ​គង្គា​ត្រូវជា​បង​ជីដូនមួយ បាន​ឱ្យ​ដឹង​ថា នារី​រងគ្រោះ​ជា​កូនកំព្រា​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​គ្មាន​ទីពឹង បាន​មក​ធ្វើ​កម្មករ​កាត់ដេរ​រយះ​ពេល៦ឆ្នាំ​មក​ហើយ មិនដែល​មានរឿង​អ្វី​នោះ​ទេ។​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំហាន​ដំបូង នារី​រងគ្រោះ​គឺ​អាច​លោតទឹក​សម្លាប់​ខ្លួន ដោយសារ​មាន​វិបត្តិ​អ្វីមួយ ប៉ុន្តែ​គេ​មិនដឹង​មាន​វិបត្តិ​អ្វី​នោះ​ឡើយ​។​ក្រោយ​មក​ពី​ប៉ូលិស​ធ្វើការ​ពិនិត្យ​រួចរាល់​បាន​ប្រគល់​សព​ស្ត្រី​រងគ្រោះ​ឱ្យទៅ​បងប្អូន​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​​នៅ​វត្ត​ទួល​៕
ឌី រៀ​
ប្រភព៖ កម្ពុជាថ្មី


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top