ខេត្តកណ្តាលៈ យុវជនម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ដោយសាររថយន្ត មួយគ្រឿងបុកម៉ូតូរបស់ជនរងគ្រោះ យ៉ាងពេញទំហឹង រួចហើយអ្នក បើកបរ រត់គេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៣និង៣៥នាទីថ្ងៃទី១០ខែកក្ដដា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៩និង៣០ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះជា ផល ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិក្រាំងរនាម ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយ គ្រឿងម៉ាកស្មាសពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AU-9606 រងការខូចខាតយ៉ាងដំណំ ចំណែឯរថយន្តបង្កវិញ ម៉ាកតួរីសសាំយ៉ុង១២កៅអី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ២ឈ ៥៥៨៣ ដឹកអ្នកដំណើរ អ្នកបើកបរពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់ពីកើតហេតុរត់គេចខ្លួន បាត់ស្រមោល។
ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុរថយន្តបង្ក បើកបរក្នុងទិសដៅពីជើង ទៅក្នុងគោលបំណងឆ្ពោះទៅ ខេត្តតាកែវ លុះដល់ចំណុចកើតហេតុមាន ម៉ូតូមួយគ្រឿង ម៉ាកស្មាសបើកច្រាសទិស រួចហើយក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងអូសទាំងម៉ូតូទាំង មនុស្សជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង ។ អ្នកបើកបររថយន្តបន្ទាប់ពីឃើញ ស្ថានការបែបនេះ ហើយក៏បានចុះចេញពី រថយន្តរត់គេច ខ្លួនបាត់ បន្សល់ទុកតែ រថយន្តចោល នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះនគរបាល ចរាចរស្រុកកណ្តាល ស្ទឹងបានចុះទៅ ដល់ភ្លាមៗដើម្បីជួយធ្វើអន្តរាគមន៍ រួចហើយក៏ប្រគល់សាកសព ទៅឲ្យក្រុម គ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាងទាំងពីរ ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ចាត់ការបន្តទៅ តាមផ្លូវច្បាប់ ៕
ប្រភព ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
