កាលពីលើកមុន Khmer-note ធ្លាប់បានចុះផ្សាយរួចម្តងមកហើយអំពីអត្ថបទ ខ្មោចលងក្នុងបន្ទប់ទឹក ភ័យបះសក់ ឥឡូវនេះមានការលេងពញ្ញាក់អារម្មណ៍មួយទៀតហើយ គឺខ្មោចលងចេញពីទូរទស្សន៍វិញម្តង។ បុរសម្នាក់ឈ្មោះ James Williams បានរៀបចំធ្វើជាខ្មោចពញ្ញាក់មិត្តស្រីរបស់គាត់ ដោយធ្វើត្រាបតាមរឿង Samara ជារឿងខ្មោច ដែលលូនចេញពីទូរទស្សន៍ដើរលងមនុស្ស។ លោក Williiams បានយកស្រោមដៃជ័រ ប៉េងប៉ោង ក្រដាស និងសំលៀកបំពាក់ចាស់ៗ មកតុបតែងធ្វើជាខ្មោច ហើយចងព្យួរភ្ជាប់នឹងទូរទស្សន៍មុខមិត្តស្រីគាត់ដែលកំពុងតែដេកលក់យ៉ាងស្រួល។ គាត់បានស្រែកអោយមិត្តស្រីគាត់ភ្ញាក់ គ្រាន់តែភ្ញាក់ភ្លាមស្រ្តីនោះយំស្រែកស្ទើរគាំងបេះដូង ដោយសារតែភ័យខ្លាំងពេក។ បើចង់ដឹងច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភពៈ Khmer-Note
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

