១.ទីក្រុង La Rinconada មានទីតាំងស្ថិតនៅក្នុងប្រទេសប៉េរូ ជាតំបន់ជីករ៉ែមាស វ័យចំណាស់មួយ ។ នៅក្នុងទីក្រុងនេះ មានប្រជាជនរស់នៅ ប្រមាណជា ៥០.០០០នាក់ ជាទីក្រុងដែលមានទីតាំង ស្ថិតនៅលើភ្នំ ក្នុងកម្រិតកម្ពស់ ៥,១០០ម៉ែត្រ ដោយបច្ចុប្បន្ន ត្រូវបានទទួលតំណែងជាទីក្រុង ដែលខ្ពស់ជាងគេបំផុត នៅលើពិភពលោក។
២. ទីក្រុង El Alto ជាទីក្រុងដ៏ធំមួយ និងមានភាពរីកចំរើនខ្លាំង នៅក្នុងប្រទេសបូលីវី។ ទីក្រុងនេះមានអត្រាប្រជាជន ជាង ១,១លាននាក់ ដែលស្ថិតនៅកម្រិតកម្ពស់ ៤.១៥០ម៉ែត្រ។
៣.ទីក្រុង Potosi ជាទីក្រុងមួយរបស់ ប្រទេសបូលីវីដូចគ្នា ត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ ១៥៤៥ មានអត្រាប្រជាជន ២៤០,០០០នាក់ ស្ថិតនៅកម្រិត កម្ពស់ ៤,០៩០ម៉ែត្រ។
៤.ទីក្រុង Shigatse គឺជាទីក្រុងធំជាងគេទី២ នៅក្នុងតំបន់ Tibet ប្រទេសចិន មានអត្រាប្រជាជន ១០០.០០០ នាក់ និងមានកម្រិតកម្ពស់ ៣,៨៤០ម៉ែត្រ។
៥.ទីក្រុង Juliaca ជាទីក្រុងនៃខេត្ត Puno ភាគខាងត្បូងឈៀងខាងកើត ប្រទេសប៉េរូ ជាទីក្រុង ដែលធំជាងគេបំផុតនៅក្នុងប្រទេស ជាមួយនឹងអត្រាប្រជាជន ២២៥,១៤៦ នាក់ មានកម្រិតកម្ពស់ ៣,៨២៥ម៉ែត្រ ពីកម្រិតទឹកសមុទ្រ នៅតំបន់ខ្ពង់រាប Collao។
៦.ទីក្រុង Oruro ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៦០៦ ជាតំបន់ជីករ៉ែប្រាក់។ បច្ចុប្បន្ន ទីក្រុងមួយនេះ ក្លាយជាទីក្រុងដ៏សំខាន់មួយ នៅក្នុងប្រទេសបូលីវី ជាមួយនឹង អត្រាប្រជាជន ២៣៥,៣៩៣នាក់ មានកម្រិតកម្ពស់ ១២,១៥៩ម៉ែត្រ ពីកម្រិតទឹកសមុទ្រ។
៧.ទីក្រុង Lhasa មានទីតាំងនៅតាមបណ្តោយ តំបន់ខ្ពង់រាប Tibetan ហ៊ុមព័ទ្ធទៅដោយ ភ្នំហិមាល័យ។ ទីក្រុងនេះមានកម្រិតកម្ពស់ ៣.៦០០ម៉ែត្រ៕
ប្រភពៈ lookingtoday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !



















