សមត្ថកិច្ចប្រាប់ថា បុរសរងរបួសធ្ងន់ធ្ងរ ជិះម៉ូតូស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1A-9110 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវលេខ៩០ ក៏ត្រូវរថយន្តស្តារិច ពណ៌ខ្មៅ អត់ចាំស្លាកលេខ ដែលធ្វើដំណើរពីលិចមកកើតតាមផ្លូវ៩០ បើកបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូដួលបោកក្បាលនឹងថ្នល់។ រថយន្តបង្កបានបើកឡើងទៅគល់ស្ពានជ្រោយចង្វាបាត់ស្រមោលតែម្តង។ បុរសរងគ្រោះ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ៕
ប្រភពៈ CEN
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

