តាមធម្មតាអាងហែលទឹក គេតែងតែប្រើប្រាស់ទឹកស្អាតធម្មតា មកចាក់បំពេញអាង ដើម្បីបានហែលទឹកកំសាន្ត ប៉ុន្តែសម្រាប់អាងហែលទឹកមួយកន្លែង ស្ថិតក្នុងប្រទេសអូទ្រីស គេបានប្រើប្រាស់ស្រាបៀរ មកចាកបំពេញក្នុងអាង ដើម្បីហែលលេងកំសាន្តទៅវិញ។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា អាងហែលទឹកដែលប្រើប្រាស់ស្រាបៀរ ជំនួសទឹកធម្មតានោះ គឺមានទីតាំងនៅក្នុងអតីតកន្លែងបិទស្រា Starkenberger មានឈ្មោះថា Austrian Brewery Castle ស្ថិតក្នុងស្រុក Tarrenz របស់ប្រទេសអូទ្រីស ហើយជាអាងស្រាបៀរសម្រាប់ហែល ដំបូងគេបង្អស់នៅលើពិភពលោក (the World's first-ever Beer Swimming Pools)។
គួរបញ្ជាក់ផងដែរថា នៅទីនោះគឺមានអាងហែលទឹក ចំនួន ៧ ដែលក្នុងអាងនិមួយៗ មានសភាពក្តៅ ជាមួយនឹងស្រាបៀរចំនួន ១២,០០០លីត្រ។
ជាមួយគ្នានេះដែរ ការងូត ឬត្រាំនៅក្នុងស្រាបៀរ ត្រូវបានគេជឿជាក់ថា អាចឲ្យយើងមានសុខភាពល្អ និងមានភាពប្រសើរជាង ការដែលយើងបរិភោគវា៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភពៈ ខ្មែរឡូត


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top