ភ្នំពេញ ៖ យុវជនម្នាក់ ក្នុងស្ថានភាព ស្រវឹងស្រា ជោគជាំជិះ ម៉ូតូលឿនរអិលដួល បោកបែកក្បាល រងរបួសសន្លប់ឈឹង នៅនឹងកន្លែងកើតហេតុ មួយសន្ធុះទើបដឹងខ្លួនវិញ ។ ហេតុកាណ៏នេះកើត នៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ តាមបណ្តោយ ផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សាក្សីកន្លែងកើតហេតុបាន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គីន សុភ័ក្ត ភេទប្រុស អាយុ២១ ឆ្នាំ មានមុខរបរ ជាកម្មករ រោងចក្រ ជីមលី នៅក្បែរកន្លែងកើតហេតុ រស់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ សេរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-8185។
សាក្សីបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើចេញ ពីធ្វើការបានទៅផឹកស៊ីជាមួយ មិត្តភ័ក្តរួមការ ងារជាមួយគ្នា លុះស្រវឹងរៀងៗ ខ្លួនទើបចែកផ្លូវគ្នា ដោយជនរងគ្រោះ ជិះម្នាក់ឯងធ្វើដំណើរ ពីកើតទៅលិចជិះរេ ពេញផ្លូវបញ្ច្រាស ទិសដៅចរាចរណ៏ លុះដល់ចំណុចកើតហេតុ ខាងលើក៏ជ្រុលចង្កូតដួល បោកទៅនឹងថ្នល់បណ្តា លឲ្យរងរបួសបែកក្បាល ហូរឈាមកខ្លាក់សន្លប់ បាត់មាត់ បាត់ក មួយសន្ធុះទើបដឹងខ្លួន ។
ភ្លាមៗនោះនគរបាល បានចុះទៅដល់រួចហើយ បានហៅរថយន្ត របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅកាន់មន្ទីរពេទ្យព្រះ កុសមៈហៅមន្ទីរពេទ្យ លោកសង្ឃដើម្បីជួយ សង្គ្រោះអាយុជីវិតបន្ទាន់។ ចំណែកម៉ូតូត្រូវនគរបាល ប្រគល់ទៅឲ្យ ក្រុមគ្រួសារវិញ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

