ខេ​ត្ដ​កំពង់​ចាម​ ​៖ ក​ម្លោះ​កូន​១ដែល​ ​គ្រោង​នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ ​គូ​ស្រក​ថ្មី​នៅ​ថ្ងៃ​ទី​១៤ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​ ​២០១៣ខាង​មុខ​នេះ​ ​មិន​រំពឹង​ថា​ ​ប្រ​ព្រឹ​ត្ដ​ ​ទៅ​ដោយ​រលូន​ក្នុង​ការ​ទទួល​ពរ​ជ័យ​ ​សិរី​មង្គល​នោះ​ទេ​ ​ខ​ណៈ​ប្រពន្ធ​ដើម​របស់​ ​ក​ម្លោះ​កូន​១បង្ខំ​ចិ​ត្ដ​ពរ​កូន​ពី​ខេ​ត្ដ​រតន​គិរី​ ​មក​ស្វែង​រក​ការ​អ​ន្ដ​រាគ​ម​ន៍​ពី​សមត្ថ​កិច្ច​ ​និង​អាជ្ញា​ធ​រ​ខេ​ត្ដ​កំពង់​ចាម​ដើម្បី​ឱ្យ​ប្ដី​ ​ដែល​ត្រៀម​រៀប​ការ​គូ​ថ្មី​នោះ​ទទួល​ស្គាល់​ ​កូន​និង​ផ្ដល់​អាហារ​កិច្ច​ ​។
ស្ដ្រី​ឈ្មោះ​ ​ណូ​ ​សូលី​ដា​ ​អាយុ​២៥ឆ្នាំ​ ​មាន​ទី​លំនៅ​ភូមិ​១ ឃុំ​ឡា​មី​ញ​ ​ស្រុក​ប​កែវ​ ​ខេ​ត្ដ​រតន​គិរី​បាន​ឱ្យ​ដឹង​ថា​ ​ខ្លួន​បាន​រៀប​ ​អាពាហ៍ពិពាហ៍​ស្រប​ប​ច្បាប់​ជាមួយ​ប្ដី​ ​ឈ្មោះ​ ​ឡេ​ង​ ​រតនា​ ​អាយុ​៣០ឆ្នាំ​ ​ដែល​ ​មាន​កូន​ប្រុស​ម្នាក់​អាយុ​៣ឆ្នាំ​ ​ប៉ុន្ដែ​ ស្វាមី​របស់​ខ្លួន​ ​បែរ​ជា​សុំ​ច្បាប់​អា​ពា​ហ៍​ ​ពិពាហ៍​ជាមួយ​នឹង​នារី​ម្នាក់​នៅ​ខេ​ត្ដ​កំពង់​ ​ចាម​ ​ដែល​នឹង​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​ ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ ហើយ​ប្ដី​របស់​គាត់​ ​បដិសេធ​មិន​ទទួល​ស្គាល់​ខ្លួន​និង​កូន​ដោយ​ ​លើក​ហេតុ​ផល​ថា​ ​ទោះជា​រូប​គេ​បាន​ ​រៀប​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​និង​មាន​ ​ដល់​កូន​ក៏​ដោយ​ ​ប៉ុន្ដែ​ពួក​គេ​ទាំង​២នាក់​ ​មិន​បាន​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន​នៅ​ឃុំ​ ​ទើប​អាពាហ៍ពិពាហ៍​របស់​គេ​គ្រាន់​តែ​ជា​ ​ពិធី​ជប់​លៀង​ជួប​ជុំ​បង​ប្អូន​ញាតិ​មិ​ត្ដ​ផៅ​ ​សណ្ដា​ន​ប៉ុណ្ណោះ​ ​។
ស្ដ្រី​ ណូ​ ​សូ​លិ​ដា​ ​បាន​ប​ន្ដ​ថា​ ​ប្ដី​របស់​ ​គាត់​មិន​ត្រឹម​តែ​មិន​ទទួល​ស្គាល់​ខ្លួន​ដែល​ ​ជា​ប្រពន្ធ​និង​កូន​អាយុ​៣ឆ្នាំ​ប៉ុណ្ណោះ​ទេ​ ​បើ​តាម​គាត់​ដឹង​ ​ថែម​ទាំង​ទៅ​ដាក់​ពាក្យ​ ​បណ្ដឹង​នៅ​សាលា​ដំបូង​ខេ​ត្ដ​កំពង់​ចាម​ឱ្យ​ ចេញ​ដីកា​សម្រេច​រក្សា​ការពារ​រោង​ការ​ ​ដែល​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​ថ្ងៃ​ទី​១៤ ព្រោះ​ដឹង​ ​ថា​ ​ប្រពន្ធ​និង​កូន​ទៅ​ស្វែង​រក​ការ​អ​ន្ដ​រា​ ​គម​ន៍​ដល់​រោង​ការ​ដើម្បី​ឱ្យ​លោក​ប្ដី​ក​ម្លោះ​ កូន​១ទទួល​ស្គាល់​កូន​និង​ផ្ដល់​អាហារ​កិ​ច្ច​។​ ​
ស្ដ្រី​ដ៏​កម្សត់​រូប​នេះ​បាន​បញ្ជាក់​ថា​ ​មិន​មែន​ខ្លួន​ ​មិន​បាន​ទៅ​ចុះ​បញ្ជី​អ​ត្រា​នុ​ ​កូ​ល​ដ្ឋា​ន​នៅ​សាលា​ឃុំ​នោះ​ទេ​ ​ការ​ពិត​ ​លោក​ប្ដី​ក៏​អាច​ដឹង​ដែរ​ ​ថា​តើ​ធ្លាប់​បាន​ ​ទៅ​សាលា​ឃុំ​ប៉ុន្មាន​លើក​ដែល​ស្ម័គ្រ​ចិ​ត្ដ​ ​ទៅ​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន​ ​ប៉ុន្ដែ​លោក​ ​មេឃុំ​ឡា​មី​ញ​បាន​ប្រាប់​ពួក​គាត់​ថា​ ​មិន​ ​ទាន់​មាន​សៀវភៅ​បញ្ជី​អត្រានុកូលដ្ឋាន​ ​ទើប​អ្នក​ទាំង​២មិន​បាន​បំពេញ​កាតព្វកិច្ច​ ​ជា​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​ ​។ ដោយ​ ​ឡែក​មេឃុំ​ឡា​មី​ញ​ ​ស្រុក​ប​កែវ​ក៏​ទទួល​ ​ស្គាល់​ផង​ដែរ​ ​ថា​ខ្លួន​បាន​នាំ​គ្នា​ទៅ​ចុះ​ ​បញ្ជី​អត្រានុកូលដ្ឋាន​ ​ហើយ​មិន​ទាន់​មាន​ ​សៀវភៅ​បញ្ជី​អត្រានុកូលដ្ឋាន​នោះ​មែន​ ​ព្រម​ទាំង​ចេញ​លិខិត​បញ្ជាក់​ទៀត​ថា​ ​គេ​ ​ទាំង​២នាក់​ពិត​ជា​បាន​រៀប​អាពាហ៍ពិពាហ៍​ ​ស្រប​ច្បាប់​ ​។
បើ​ទោះជា​លោក​ប្ដី​ក​ម្លោះ​កូន​១មិន​ ​ទទួល​ស្គាល់​កូន​និង​ខ្លួន​ជា​ភរិយា​ ​ហើយ​ ​រៀប​ការ​ជាមួយ​គូ​ស្រករ​ថ្មី​នៅ​ថ្ងៃ​ទី​១៤ ខែ​ក​ក្ក​ដា​ ​នឹង​មាន​ដីកា​សម្រេច​រក្សា​ការ​ ​ពារ​ចេញ​ដោយ​ចៅក្រម​សាលា​ដំបូង​ ​ខេ​ត្ដ​កំពង់​ចាម​ក៏​ដោយ​ ​ស្ដ្រី​រូប​នេះ​បាន​ ​បញ្ជាក់​ថា​ ​ជម្រើស​របស់​ខ្លួន​ត្រូវ​តែ​បង្ខំ​ ​ចិ​ត្ដ​យក​កូន​អាយុ​៣ឆ្នាំ​ដែល​ពុំ​ទាន់​ដឹងក្ដី​ ​នេះ​ទៅ​ដល់​រោង​ការ​ ​និង​សុំ​អ​ន្ដ​រាគ​ម​ន៍​ពី​ ​អាជ្ញា​ធ​រ​និង​សមត្ថ​កិច្ច​នៅ​ទី​នោះ​ ​។
ការ​សម្រេច​ចិ​ត្ដ​ពី​ភរិយា​ដើម​បែប​នេះ​ ​ទើប​គេ​ព្រួយ​បារម្ភ​ផង​ដែរ​ថា​ ​មង្គល​​ការ​របស់​ក​ម្លោះ​កូន​១ដែល​នឹង​ប្រ​ព្រឹ​ត្ដ​ ​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ អាច​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​មួយ​ចំនួន​រត់​ជាន់​ជើង​គ្នា​ ​និង​ខ្លះ​ទៀត​ក្ដី​សប្បាយ​ក្លាយ​ជា​ទុក្ខ​ក៏​ ​អាច​ថា​បាន​ ​។
ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​ពី​ស្ដ្រី​ខាង​ ​លើ​ថា​ ​ប្ដី​របស់​ខ្លួន​ចុះ​ចេញ​ពី​ផ្ទះ​ទៅ​សុំ​ ​ច្បាប់​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ថ្មី​នោះ​ ​នគរ​វ​ត្ដ​មិន​អាច​ទាក់ទង​បាន​ទេ​ ​ពី​ភា​គី​ ​ខាង​ក​ម្លោះ​កូន​១ កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ៕
ប្រភពពី៖ នគវត្ត


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top