ភ្នំពេញ ៖ បុរសម្នាក់ក្នុង ចំណោម៣នាក់ បានស្លាប់ បាត់បង់ជីវិតយ៉ាងអាណោច អាធ័មនៅនឹងកន្លែងកើតហេតុ ខណៈពួកគេកំពុងជិះម៉ូតូសង់កូរ៉េ មួយគ្រឿងឌុបគ្នា ហើយត្រូវរថយន្តកុងតឺន័រមួយគ្រឿង បើកបរលឿនបុកពី ក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២១និង១០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ១ មុខវិទ្យាល័យច្បារអំពៅ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋាន ដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាង លើនេះមានឈ្មោះ រស់ រតនា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាល កោះ ខណ្ឌមាន ជ័យ។ ចំណែករងរបួស២នាក់ ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅជិតគ្នា ត្រូវរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ រងរបួសស្រាល រត់គេចខ្លួន។
អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូមួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពី កើតទៅលិចទំនងស្ថិតក្នុងសភាពស្រវឹង ដោយបានជិះក្នុងល្បឿនលឿនគួរសម ខណៈជិះមកដល់ចំណុច មុខវិទ្យាល័យច្បារអំពៅ ស្រាប់តែមានរថយន្តកុងតឺន័រដឹកទំនិញមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ឈាមជ្រូក ពាក់ ស្លាកលេខ ភ្នំពេញ 3A 5671 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ តាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅស្របគ្នាជាមួយនឹងម៉ូតូជនរងគ្រោះ ភ្លាម នោះដោយរថយន្តបើកលឿនពេកគេចពីរថយន្តផ្សេងទៀត បណ្តាលឲ្យរេចង្កូតបុកម៉ូតូសង់កូរ៉េយ៉ាងពេញទំហឹង និងបានកិនពីលើឈ្មោះ រស់ រតនា អូសជាង៥ម៉ែត្រ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឈ្មោះ ចាន់ វិសាល រួមជាមួយបុរសម្នាក់ទៀតនោះ ត្រូវរងរបួសធ្ងន់ ស្រាល ដោយឡែកម៉ូតូវិញ ត្រូវរថយន្តកុងតឺន័រកិនពីលើដាច់ ម៉ាស៊ីន ចេញតួ ខ្ទេចទាំងស្រុងតែម្តង។

ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top