អាមេរិក៖ កាលពីពេលថ្មីៗនេះមាន ហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយ ដែលបុរស ពិការ ម្នាក់ស្ទើរតែបាត់ បង់ជីវិត ដោយសារតែ រទេះអេឡិចត្រូចនិច របស់គាត់បានបាត់ បង់ម្ចាស់កាល រួចក៏ធ្លាក់ចូលផ្លូវរថភ្លើងតែម្តង។ ហេតុការណ៍ នេះបានកើតឡើង នៅស្ថានីយ រថភ្លើងមួយក្នុងទីក្រុង Washington D.C. សហរដ្ឋអាមេរិក ហើយបុរសពិការនោះ ត្រូវមន្ត្រីយោធាម្នាក់ ជួយសង្គ្រោះទាន់ពេល បើមិនដូច្នោះទេបុរសពិការនោះអាច នឹងមានគ្រោះថ្នាក់ដល់ជីវិត ពេលដែលរថភ្លើងមកដល់។ មូលហេតុដែល បណ្តាលអោយ បុរសពិការ នោះធ្លាក់ចូលផ្លូវរថភ្លើងបែបនេះ គឺបណ្តាលមកពី រទេះអេឡិចត្រូនិចរបស់គាត់បាត់បង់ម្ចាស់កាល បន្ថែមល្បឿនទៅមុខ រួចក៏ធ្លាក់ ចូលផ្លូវរថភ្លើងតែម្តង។ ទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភព៖ Khmer-note
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

