Nokia Lumia 1020 កាមេរ៉ា ៤១ មេហ្គាភិចសែល ក្រុមហ៊ុន Nokia បានចេញទូរស័ព្ទថ្មីមួយជាមួយនឹងកាមេរ៉ាទំហំ ៤១ មេហ្គាភិចសែល ដែលខ្លួនអះអាងថា អាចកត់ត្រា “សេចក្តីលំអិតដែលគេមិនធ្លាប់គិតថាអាចទៅរួច ពីទូរស័ព្ទស្មាតហ្វូនមួយ” ។ក្រុមហ៊ុននេះបាន និយាយថា អតិថិជននឹងអាចពង្រីករូបភាព ឬ ហ្ស៊ូម (Zoom) និង រៀបចំស៊ុមរូបថតខ្លួនឡើងវិញ ដោយមិនបារម្ភពី ការប៉ះពាល់ដល់គុណភាពរូបភាព នោះទេ ។ក្រុមអ្នកវិភាគដែល បានធ្វើតេស្តសាកល្បងលើទូរស័ព្ទនេះបាន និយាយថា គ្មានអ្វីគួរឲ្យសង្ស័យ នោះទេ នេះគឺជាកាមេរ៉ាស្មាតហ្វូនល្អដាច់គេលើទីផ្សារ ។ ប៉ុន្តែពួកគេបន្ថែមថា នេះមិនអាចធានាបានថា ទូរស័ព្ទនេះនឹងក្លាយជាទូរស័ព្ទលក់ដាច់បំផុត នោះទេ ។ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ថ្មីៗនេះបានអនុវត្តការស្ទង់មតិរបស់ម្ចាស់ស្មាតហ្វូន ក្នុងប្រទេស ចំនួន ២៥ ដើម្បីកំណត់ថាកត្តាអ្វីទៅដែលនឹងជម្រុញដល់ការទិញក្នុងពេលអនាគត ។ លទ្ធផលស្រាវជ្រាវបានដាក់ Resolution របស់កាមេរ៉ា ស្ថិតក្នុងលំដាប់លេខ ១៥ ក្នុងចំណោមលក្ខណៈពិសេសៗចំនួន ២៣ ។ គុណភាពសម្លេងអូឌីយ៉ូ អាយុកាលថ្ម សន្តិសុខរបស់ទូរស័ព្ទ និង ការឆែកមើលអ៊ីនធឺណេត បាន ស្ថិតក្នុងលំដាប់កំពូលនៃការស្ទង់មតិនេះ ។លោក Francisco Jeronimo អ្នកវិភាគទូរស័ព្ទដៃនៅក្រុមហ៊ុនខាងលើបានប្រាប់ BBC ថា “មនុស្សភាគច្រើនគ្រាន់តែក្រឡេកមើលរូបថតរបស់ខ្លួន នៅលើទូរស័ព្ទ ស្មាតហ្វូន របស់ខ្លួន ឬតាមរយៈបណ្តាញសង្គម នៅលើកុំព្យូទ័រ ហើយទាក់ទងរូបភាពនេះ ក្រុមហ៊ុនលក់ទូរស័ព្ទជាច្រើនបានផ្តល់នូវគុណភាពដ៏ល្អរួចទៅហើយ” ។លោក បន្តថា “Nokia ត្រូវបញ្ចុះបញ្ចូលអតិថិជនថា ទូរស័ព្ទថ្មីនេះមានសមត្ថភាពខ្ពស់ជាងទូរស័ព្ទដទៃ ក្នុងស្ថានភាព ដែលមានពន្លឺតិច បើមិនដូច្នោះទេពួកគេនឹងបានត្រឹមតែកត់សម្គាល់ឃើញភាពខុសគ្នា នៅពេលដែលពួកគេហ្ស៊ូមរូបភាព នៅលើអេក្រង់ដ៏ធំមួយ ឬ ព្រីនចេញជាសន្លឹករូបថតប៉ុណ្ណោះ” ។ក្រៅពីកាមេរ៉ាទំហំ ៤១ មេហ្គាភិចសែល ទូរស័ព្ទ Lumia 1020 ដែលមានតម្លៃ ៣០០ ដុល្លារ (តម្លៃក្នុងកិច្ចសន្យាបង់រំលោះនៅអាមេរិក) នេះ មានកញ្ចក់ប្រភេទ AMOLED ទំហំ ៤,៥ អ៊ីញ, ប្រព័ន្ធដំណើរការ Dual-Core ប្រភេទ Snapdragon ល្បឿន ១,៥ GHz, មែមម៉ូរីក្នុងតួ ៣២ GB, Ram ២ GB, និងប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ៕ប្រភពៈ ខេមបូឌាផេក ក្រុមហ៊ុន Nokia បានចេញទូរស័ព្ទថ្មីមួយជាមួយនឹងកាមេរ៉ាទំហំ ៤១ មេហ្គាភិចសែល ដែលខ្លួនអះអាងថា អាចកត់ត្រា “សេចក្តីលំអិតដែលគេម... Read more »
វីដេអូ៖ លេចរូបភាព LG G2 កាន់តែច្បាស់ជាងមុន ខណៈពេលដែលមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍លើក្រុមហ៊ុន Nokia ដែលគ្រោងនឹងដាក់បង្ហាញផលិតផលថ្មីមានកំរិតកាមេរ៉ាយក្សនៅសប្តាហ៍នេះ ស្រាប់តែពេលថ្មីៗនេះមានការលេចរូបភាពទូរស័ព្ទ LG G2 ដែលធ្វើអោយអតិថិជនបានងាកមកចាប់អារម្មណ៍ផលិតផលរបស់ក្រុមហ៊ុន LG នេះវិញ។ តាមពាក្យចចាមអារាមបានអោយដឹងថា LG G2 នេះនឹងបំពាក់ដោយអេក្រង់ 5-2inch, CPU Quad-core 2.3GHz processor, RAM 2GB, កាមេរ៉ា 13MP និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean។ Smartphone ថ្មីនេះនឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី៧ ខែសីហា ខាងមុខនេះ។ប្រភពៈ Khmer-Note ខណៈពេលដែលមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍លើក្រុមហ៊ុន Nokia ដែលគ្រោងនឹងដាក់បង្ហាញផលិតផលថ្មីមានកំរិតកាមេរ៉ាយក្សនៅសប្តាហ៍នេះ ស្រាប់តែពេលថ... Read more »